
(រាជធានីភ្នំពេញ) ៖ កម្លាំងនគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃា.តកម្មនៅខេត្តកំពង់ចាម ។
ជនសង្ស័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួននៅវេលាម៉ោង៨ និង៣០នាទីយប់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនដៃដល់ឈ្មោះ សាន សៅ អាយុ៣០ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ស្នាក់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពាក់ព័ន្ធករណីឃា.តកម្មបណ្តាលឲ្យស្រី្តម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៥០ឆ្នាំ ស្លា.ប់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រោយរបងរោងចក្រ ស្កូនស៊ូ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ការចាប់ខ្លួនជនដៃដល់ខាងលើនេះ ធ្វើឡើងដោយមានកិច្ចសហការរវាងកម្លាំងជំនាញនាយកដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបឈានដល់ការចាប់ខ្លួនជនដៃដល់ខាងលើនេះ។
បច្ចុប្បន្ននេះ ជនជាប់ចោទ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី ៕