អំណោយដ៏ថ្លៃថ្លារបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ ចន្ទមុន្នី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចែកជូនក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​កម្ពុជា គ្រួសារយោធិនពល

 សង្គម
 0 ម៉ោងមុន
 11
ឧត្តរមានជ័យ៖ នៅ​ព្រឹកថ្ងៃ​ទី​១២ ខែ​មេសា​ ឆ្នាំ​២០២៦​ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បាន​រៀបចំពិធីសូត្រមន្តឡើងសារះមន្ទីប្រវត្តិសាស្ត្រយោធាពិជ័យសេនា
និងសំណេះ​សំណាល​សាក​សួរ​សុសុខទុក្ខ ចែកអំណោយជាស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ជូនដល់ក្រុម​គ្រួសារ​អតីត​យុទ្ធជនកម្ពុជានិងគ្រួសារយោធិនពលីចំនួន១២៥គ្រួសារ
ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
ក្នុងឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំ​មមី​ អដ្ឋស័ក​ ពុទ្ធ​សករាជ​ ២៥៧០​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ដ៍​ខ្លី​ខាងមុខ​នេះ​ សូមចូល​មាន​ដល់​បងប្អូនលោក​យាយ​ លោក​តា​ គ្រប់​ៗរូប​ ខ្មែររួបរួមគ្នាដើម្បីជាតិមាតុភូមិខ្មែរតែមួយ សូមទទួល​បាន​នូវ​សេចក្ដី​សុខ​ សេចក្ដី​ចម្រើន​ សុខ​ភាព​ល្អ​ អាយុយឺនយូរ​ និង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ និង​សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ សូម​ជួយ​បីបាច់​ថែរក្សា​ឯកឧត្តម​ លោក​ លោក​ស្រី​ទាំង​អស់​ ព្រម​ទាំង​ក្រុម​គ្រួសារ​ សូម​ទទួល​បាន​នូវ​សេចក្ដី​សុខ​ សេចក្ដី​ចម្រើន​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ ។

អត្ថបទដោយ៖ cambodia-nation-media