ព្រែកហ្វូណនតេជោ ប្រើប្រាស់គ្រឿង ចក្រប្រមាណ ៣៧៤០ គ្រឿងជាមួយបុគ្គលិករួមនិងកម្មករប្រមាណជាង ៧៦៨៨ នាក់
សូមជម្រាបថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ មានប្រវែងសរុប ១៥១.៦០គីឡូម៉ែត្រ ដែលផ្តើមចាប់ពី ទន្លេបាសាក់ ( ព្រែកពោធិ៍ ) ស្រុក ស្អាង ខេត្ត កណ្តាល រហូតដល់ ឆ្នេរអង្កោល ខេត្តកែប ដែលបោះទន់វិនិយោគ ដោយ ក្រុមហ៊ុន ហ្វូណន តេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក" FUNAN TECHO COASTAL-INLAND WATERWAYS COMPANY LIMITED " ក្នុងកញ្ចប់ថវិការ ១.១៥៦ លានដុល្លារ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥កន្លងទៅ។
ការចុះហត្ថលេខា បានធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលឆ្លុះបញ្ចាំងពីការឯកភាពគ្នាកម្រិតខ្ពស់រវាងប្រធានាធិបតី ស៊ី ជីនពីង សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថ លេខា នៅចំពោះមុខ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក វ៉ាង តុងចូវ។
គួរបញ្ចាក់ថា គម្រោងគ្រប់គ្រងធនធាន ទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦ គីឡូ ម៉ែត្រ (ព្រែក ពោធិ៍ ខេត្តកណ្តាល - សមុទ្រ ខេត្តកែប) នេះ នឹងត្រូវបើកការដ្ឋានសាង សង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទដោយ៖ cambodia-nation-media