គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ

 សង្គម
 2 ថ្ងៃមុន
 18
ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ត្រិន កឹមទូ (Trần Cẩm Tú) សមាជិកការិយាល័យនយោបាយ និងជាប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ។ អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមរួមមាន ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និងមន្រ្តី នៃលេខាធិការដ្ឋានយុវជនគណបក្សថ្នាក់កណ្តាល ។ គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានលំឱនកាយស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុវនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានបូជាជីវិតនៅក្នុងបុព្វហេតុតស៊ូទាមទារ រំដោះប្រទេសជាតិនិងមាតុភូមិ ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យជាតិទាំងស្រុង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ៕

អត្ថបទដោយ៖ cambodia-nation-media