អ្នកស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អុីស្រាអែលលើលីបង់ កើនដល់ ២៥៤នាក់
ការវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់ បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភចំពោះកិច្ចប្រឹងប្រែងស្វែងរកបទបាញ់បញ្ចប់សង្រ្គាមក្នុងតំបន់ ក្នុងពេលដែលប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាបទឈប់បាញ់ក្នុងប្រទេសលីបង់ គឺជាលក្ខខណ្ឌដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក។ កាលពីរសៀលថ្ងៃពុធ យោធាអ៉ីស្រាអែលបានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារជាមួយការកំណត់គោលដៅលើទីបញ្ជាការ និងទីតាំងយោធារបស់ក្រុមហេសបូឡាជាង ១០០កន្លែង ក្នុងរដ្ឋធានីបេរូត តំបន់ជ្រលងភ្នំ Bekaa Valley និងភាគខាងត្បូងលីបង់ ក្នុងពេល១០នាទី។
ក្រុមមន្ត្រីសុខាភិបាលលីបង់បានឱ្យដឹងថាមនុស្សសរុប២៥៤នាក់និងជាង១១០០នាក់បានរងរបួសក្នុងការវាយប្រហាររបស់អ៉ីស្រាអែលនៅទូទាំងលីបង់ ហើយក្នុងនោះទៀតសោត ក្នុងរដ្ឋធានីបេរូត មានមនុស្សស្លាប់ ៩១នាក់៕ អត្ថបទដោយ៖ cambodia-nation-media