ការងារថែទាំនិងតាមដានបម្រែបម្រួលថ្មតាមប្រាសាទជាប្រចាំក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
ការបំពាក់ឧបករណ៍តាមដានត្រូវបានតម្លើងនៅទីតាំងដែលមានហានិភ័យខ្ពស់នានា តាមទិន្នន័យដែលបានសិក្សាដោយក្រុមសិក្សាផែនទីហានិភ័យនាពេលកន្លង ដែលផ្តល់ភាពងាយស្រួល និងផ្តល់ព័ត៌មានបានលឿន អំពីការប្រែប្រួលនៃរចនាសម្ព័ន្ធសំណង់ប្រាសាទ ដើម្បីទប់ស្កាត់ការដួលរលំដោយការទល់ទ្រ និងជួសជុលបានទាន់ពេលវេលា។ ចំណែកការសម្អាតកូនរុក្ខជាតិដុះលើប្រាសាទ គឺបានជួយកាត់បន្ថយការលូតលាស់នៃរុក្ខជាតិ ដែលឬសរបស់វាបានជ្រាតចូលតាមគម្លាតថ្ម និងបំផ្លាញដល់រចនាសម្ព័ន្ធសំណង់ប្រាសាទនានា៕ អត្ថបទដោយ៖ cambodia-nation-media