កញ្ចប់ទេចរណ៍និងសុខាភិបាលទៅកាន់ម៉ាឡេស៊ី ទទួលបានការចាប់អារម្មណ៍និងគាំទ្រ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ
បើតាម លោកស្រី ពត រ៉ានី សំរាប់រយ:ពេល៣ថ្ងៃ នៃក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ ម៉ាឡេស៊ី បានធ្វើការផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន ពីផលិតផល សេវ៉ាកម្ម និងកញ្ចប់ទស្សនាម៉ាឡេស៊ី ដែលមានទាំងដំណើរកំសាន្ត នៅតំបន់ទេសចរណ៍នានា កន្លែងស្នាក់នៅ នៅម៉ាឡេស៊ី ក៏ដូចជា កញ្ចប់ទេសចរណ៍ បូកជាមួយនិងការពិនិត្យសុខភាព នៅមន្ទីរពេទ្យល្បីៗ នៅប្រទេសម៉ាឡេស៊ីផងដែរ តាមរយះកិច្ចសហការ ជាមូយក្រុមហ៊ុន [អ ធី អ ត្រាវែល សឺវីស(RTR)]។ ហើយកំឡុងពេល៣ថ្ងៃនេះ មានការគាំទ្រនិងចាប់អារម្មណ៍ច្រើន ពីអ្នកចូលរួម។
បើតាមលោកស្រី ពត រ៉ានី ក្រៅពីការផ្តល់ជាព័ត៌មាន និងការណែនាំពីសក្តានុពល ទេចសណ៍នៅម៉ាឡេស៊ី ស្តង់ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ក៏មានការផ្តល់ជាល្បែងកំសាន្តយករង្វាន់ផ្សេងៗ រួមនិងមានសំនួរចម្លើយដើម្បីយករង្វាន់ផងដែរ៕ អត្ថបទដោយ៖ cambodia-nation-media