កម្លាំងជំនាញអង្គភាពCMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ជាង២៣០គីឡូក្រាម
គ្រាប់បែកទម្លាក់ពីយន្តហោះMK-82 ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems)និងបានកែសម្រួលបំពាក់បន្ថែមសម្ភារៈបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG(Hanwha Corporation)និងបានទម្លាក់លេីមាតុភូមិកម្ពុជាដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៤រសៀល។
សូមរំលឹកនិងចងចាំថា ព្រះរាជាណាចក្រដ៍កម្សត់នេះ ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែកពីយន្តហោះជាង១០ឆ្នាំពោលពី១០ មករា ឆ្នាំ១៩៦២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ មានបរិមាណគ្រាប់បែកប្រភេទMនិងMK សរុបចំនួនប្រមាណជាង១លាន២សែនគ្រាប់ (១.២០០.០០០គ្រាប់)៕ អត្ថបទដោយ៖ cambodia-nation-media