សហជីពកម្មករតវ៉ាឱ្យលោក អនុទីន ដោះស្រាយបញ្ហាប្រេងឡើងថ្លៃ

 សង្គម
 ០២ មេសា ២០២៦
 11
ក្រុមសហជីពកម្មករធំៗចំនួនពីរ បានជួបជុំគ្នានៅខាងមុខក្រសួងថាមពល កាលពីថ្ងៃទី០២ ខែមេសា ដើម្បីប្រឆាំងនឹងការឡើងថ្លៃប្រេង និងជំរុញឱ្យមានចំណាត់ការប្រកបដោយតម្លាភាព និងជាក់ស្តែងលើបញ្ហាថាមពលនៅក្នុងប្រទេសថៃ។ សហព័ន្ធទំនាក់ទំនងការងារសហគ្រាសរដ្ឋ រួមជាមួយសហព័ន្ធសាមគ្គីភាពពលកម្មថៃ បានរៀបចំការតវ៉ានៅខាងមុខក្រសួងថាមពល ដើម្បីបញ្ចេញមតិប្រឆាំងនឹងការដំឡើងថ្លៃប្រេងឥន្ធនៈ ដោយលើកឡើងថា ការឡើងថ្លៃនេះកំពុងបន្ថែមបន្ទុកលើតម្លៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមបាតុករបានដាក់បញ្ជីទាមទារទៅកាន់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក អនុទីន ដោយអំពាវនាវឱ្យមានចំណាត់ការបន្ទាន់ ជាក់ស្តែង និងមានតម្លាភាព ដើម្បីដោះស្រាយបញ្ហាថាមពលរបស់ប្រទេស។ សំណើរបស់ពួកគេរួមមាន ការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធតម្លៃប្រេង, ការគ្រប់គ្រងមូលនិធិប្រេងឥន្ធនៈ , វិធានការសង្គ្រោះសម្រាប់សាធារណជន ក្នុងអំឡុងពេលដែលមានភាពប្រែប្រួលនៃតម្លៃថាមពលពិភពលោក។

អត្ថបទដោយ៖ cambodia-nation-media