ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទមហាសន្និបាតសន្និសីទ ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធស្តីពី“ការស្វែងរកសន្តិភាព និងការផ្សះផ្សា”។

 សង្គម
 7 ថ្ងៃមុន
 86
នាថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីបិទមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធស្តីពី “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ​ នៅវិមាន​ ៧​ មករា​ ទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា។   ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក៏មានសេចក្តីសោមន្សរីករាយ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ និង សម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាក្រោមម្លប់សន្តិភាព​ និងសុវត្ថិភាពរបស់កម្ពុជា៕  

អត្ថបទដោយ៖ cambodia-nation-media