កម្ពុជា បង្ហាញការហ្វឹកហាត់ ពន្លត់អគ្គិភ័យ និងសង្គ្រោះជូនប្រតិភូកងទ័ពសហរដ្ឋអាមេរិក
កងប្រតិបត្តិការរុករកនិងសង្គ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០បានធ្វើលំហាត់ពន្លត់អគ្គិភ័យនិងសង្គ្រោះជូនប្រតិភូកងទ័ពសហរដ្ឋអាមេរិកដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅទីបញ្ជាការកងទ័ពជើងគោក។
* លំហាត់៣វិញ្ញាសារ៖
១. គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកគៀបជាប់ជនរងគ្រោះនៅក្នុងរថយន្ត(មានភ្លើងឆាបឆេះរថយន្ត)
២. បញ្ជារថយន្តពន្លត់អគ្គិភ័យ ( ជណ្តើរ៥០ម៉ែត្រ ) បាញ់ទឹក
៣. ប្រើប្រាស់ដ្រូនបោះពោង និងបញ្ជាដូហ្វីន ( Dolphin 3 ) ជួយសង្គ្រោះជនរងគ្រោះលេចទូក , ទឹកជំនន់ជាដើម ៕ អត្ថបទដោយ៖ cambodia-nation-media