ឡាវប្រកាសអាសន្ន ដោយរលកកំដៅហក់ឡើងដល់ ៤០ អង្សាសេ ព្រមទាំងព្រមានពីហានិភ័យសុខភាព និងអគ្គិភ័យ!

 សង្គម
 ៣០ មីនា ២០២៦
 39
អាជ្ញាធរប្រទេសឡាវបានចេញការព្រមានទូទាំងប្រទេសឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលសីតុណ្ហភាពត្រូវបានព្យាករណ៍ថាមានការកើនឡើងកម្តៅខ្លាំងរហូតដល់ ៤០ អង្សាសេ។ ស្ថានភាពអាកាសធាតុក្តៅហួតហែងនេះ បណ្តាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបកម្រិតមធ្យមទៅខ្លាំង គួបផ្សំនឹងខ្យល់បោកបក់មកពីទិសខាងលិច។ ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រឡាវ ក៏បានសង្កត់ធ្ងន់លើហានិភ័យធ្ងន់ធ្ងរមួយចំនួនដូចជា៖ ហានិភ័យនៃជំងឺគ្រុនក្តៅខ្លាំងដោយសារកម្តៅថ្ងៃ។ ហានិភ័យ អាចបង្កឱ្យមានគ្រោះអគ្គិភ័យ និងការផ្ទុះសេខ្សែភ្លើងផ្សេងៗ។ ជាមួយគ្នានោះដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ប្រជាជនត្រូវបានណែនាំឱ្យកាត់បន្ថយការចេញក្រៅផ្ទះយូរពេក ត្រូវរក្សាជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់ និងបន្តតាមដានស្ថានភាពអាកាសធាតុដែលប្រែប្រួលជាប្រចាំ។

អត្ថបទដោយ៖ cambodia-nation-media