មេរោគកូវីដ-១៩ បំប្លែងថ្មី “Cicada” មិនទាន់មានវត្តមាននៅកម្ពុជានៅឡើយទេ ខណៈក្រសួងសុខាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់
ពាក់ព័ន្ធនឹងករណីនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែមីនានេះថា កម្ពុជាមិនទាន់រកឃើញការឆ្លងមេរោគបំប្លែងថ្មី Cicada នេះនៅឡើយទេ។ ទោះជាយ៉ាងណា ក្រុមជំនាញកំពុងតាមដានយ៉ាងសកម្មចំពោះការវិវត្តនៃមេរោគថ្មីនេះ ដើម្បីការពារសុខុមាលភាពសាធារណៈ។
គួររំលឹកផងដែរថា ចាប់តាំងពីកម្ពុជាបានរកឃើញករណីវិជ្ជមានដំបូងបង្អស់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន កម្ពុជាមានករណីឆ្លងសរុបជិត ១៤ម៉ឺនករណី និងមានអ្នកស្លាប់ចំនួន ៣ ០៥៦នាក់។ អាជ្ញាធរសុខាភិបាលនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ អត្ថបទដោយ៖ cambodia-nation-media