ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន តំណាងសម្តេចធិបតី អញ្ចើញបើកជាផ្លូវការព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ

 សង្គម
 ២៨ មីនា ២០២៦
 42
នាល្ងាចថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលឆ្នាំនេះ ខេត្តក្រចេះជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦នៅខេត្តក្រចេះនេះ បានធ្វើឡើង ពីថ្ងៃទី២៧ដល់២៩ខែមីនា ឆ្នាំ២០២៦ នៅប្រប់មាត់ទន្លេ វិថីព្រះសុរាមម្រិត ក្រុងក្រចេះខេត្តក្រចេះ ដោយមានការចូលរួម ដាក់តាំងបង្ហាញស្តង់ផលិតផល និងសមិទ្ធិផលនានាតាមតំបន់ ក្រសួងសាមី និងមន្ទីរ នៃខេត្តក្រុងទាំង២៥ និងវិស័យឯកជនជាច្រើន ដែលញាំងឲ្យ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ ២០២៦នៅខេត្តក្រចេះនេះ មានភាពអូរអរនិងសប្បាយរីករាយ៕

អត្ថបទដោយ៖ cambodia-nation-media