ស្តង់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានការចាប់ អារម្មណ៍ និងគាំទ្រច្រើនពីអ្នកចូលរួម
នេះបើតាម ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដឹកនាំក្រុមការងារ ដំណើរការ ស្តង់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ។
ការប្រើប្រាស់គ្រឿងញៀន បង្ករផលប៉ះពាល់ លើខ្លួនឯង លើគ្រួសារ និងលើសង្គមជាតិ។

ចាប់តាំងពីការបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ចំនួនអ្នកប្រើប្រាស់ App NoDrug តាមរយ:កម្មវិធីទូរសព្ទ័ដៃ មានចំនួន៨ម៉ឺននាក់ អ្នករាយការណ៍ ៥៤៧០ នាក់ និងបានដោះស្រាយសរុប៣៦៥ករណី។
សូមរាយការណ៍ រាល់ករណីគ្រឿងញៀន មកកាន់សមត្ថកិច្ច ដើម្បីចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាន ហើយអ្នករាយការណ៍មានសុវត្ថិភាព ១០០% សូមទាញយកកម្មវិធី App NoDrug ស្មើរនិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕ អត្ថបទដោយ៖ cambodia-nation-media