ទស្សនាស្តង់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពនិងវត្ថុអនុស្សាវរីយ៍
ឧត្តមសេនីយ៍ឯក លឹម តុងហួត និងលោក ឡោ សុវិជ្ជា បានប្រាប់ឲ្យដឹងថា ឆ្លៀតឱកាសដែលមហាជនមកពីគ្រប់ទិសទីបានចូលរួមជាមួយរាជរដ្ឋាភិបាលទស្សនាព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តក្រចេះ និងវិស័យឯកជនបានរួមគ្នាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍នៃកម្មវិធីទូរសព្ទដៃ NoDrug ដើម្បីផ្សព្វផ្សាយបន្តទៅដល់មនុស្សជាទីស្រឡាញ់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នា។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសំណូមពរដល់មហាជនទាំងអស់ពេលទៅទស្សនាព្រឹត្តិការណ៍បុណ្យទន្លេនេះសូមកុំភ្លេចចូលទស្សនាស្តង់ពិព័រណ៍ដើម្បីសិក្សាស្វែងយល់រាល់បញ្ហាគ្រឿងញៀនក៏ដូចជាការប្រើប្រាស់App NoDrug ព្រមទាំងទទួលបាននូវវត្ថុអនុស្សាវរីយ៍ផ្សេងៗមានដូចជា ឆ័ត្រ មួក ផ្លិត ប្រតិទិនព្យួរជញ្ជាំង-លើតុ កាបូបយួរ ទឹកបរិសុទ្ធហាយថិច ។ល។ រយៈពេល ៣ថ្ងៃពេញ។ អត្ថបទដោយ៖ cambodia-nation-media