វាជាទង្វើគ្រោះថ្នាក់! សូមកុំយកចង់ព្យួរគ្រាប់ ឬប៉ះពាក់គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ

 សង្គម
 ២៧ មីនា ២០២៦
 15
លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក បានអំពាវនាវឱ្យពលរដ្ឋ កុំឱ្យប៉ះពាល់គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីចៀសវាងគ្រោះថ្នាក់។ លោក ហេង រតនា ស្នើដូច្នេះនៅទំព័រហ្វេសប៊ុក អមដោយរូបភាព គ្រាប់មិនទាន់ផ្ទុះមួយចំនួន ដែលត្រូវបានពលរដ្ឋ យកមកចងព្យួរទុកឱ្យមន្ត្រី CMAC។ លោក ហេង រតនា ចាត់ទុកទង្វើនេះជាទង្វើគ្រោះថ្នាក់ និងខុសឆ្គងទាំងស្រុង ព្រោះថា ការលើកដាក់ ដឹកជញ្ជូន វាយដំ គ្រាប់មិនទាន់ផ្ទុះទាំងនោះ អាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់បាត់បង់ជីវិតខ្លួនឯង និងអ្នកដទៃ។ «ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឃើញនៅកន្លែងណា ដាក់សញ្ញាសម្គាល់ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីប៉ូលិស ឬមន្ត្រីCMAC ដែលនៅជិតបំផុត»។ ប្រធានអង្គភាពស៊ីម៉ាក អំពាវនាវដូច្នេះ។

អត្ថបទដោយ៖ cambodia-nation-media