ការដាក់តាំងបង្ហាញសមិទ្ធផល ឌីជីថល App NoDrug និង ថ្នាលឌីជីថលប្រមូល ទិន្នន័យអ្នកញៀនគ្រឿងញៀននៅកម្ពុជា

ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេ ខាធិការ នៃអគ្គលេខាធិការដ្ឋានអ.ជ.ប.គ.ញ. នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារសហការជាមួយក្រុមការងារក្រសួងមហាផ្ទៃ ចូលរួមរៀបចំការតាំងពិព័រណ៍ក្នុង ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ “នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទដោយ៖ cambodia-nation-media