ទិដ្ឋភាព ការដ្ឋានសាងសង់ ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើផ្ទៃដី ៩១.៧ ហិកតា លើខ្នងភ្នំបូកគោ

 សង្គម
 ២៦ មីនា ២០២៦
 12
ទិដ្ឋភាពពីលើអាកាសបង្ហាញពីទីតាំងការដ្ឋានសាងសង់ ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ ដ៏ធំស្កឹមស្កៃ ដែលលាតសន្ថឹងលើផ្ទៃដី ៩១.៧ ហិកតា លើខ្នងភ្នំបូកគោ ហ៊ុមព័ទ្ធជុំវិញដោយព្រៃភ្នំ និងធម្មជាតិដ៏ស្រស់ត្រកាល។ នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ ព្រះពុទ្ធប្បដិមាអង្គនេះនឹងគង់លេចធ្លោរយ៉ាងឧត្តុង្គឧត្តម នៅទីតាំងដែលអមដោយធម្មជាតិខៀវស្រងាត់ ទីនេះមិនត្រឹមតែជាទីសក្ការៈបូជាដ៏វិសេសវិសាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសម្បត្តិវប្បធម៌ជាតិ និងសាសនា សម្រាប់បន្សល់ទុកជាមរតកដល់កូនខ្មែរជំនាន់ក្រោយ៕

អត្ថបទដោយ៖ cambodia-nation-media