គម្រោងស្ដារប្រឡាយបុរាណ ក្នុងឃុំដូនកែវ បានផ្ដល់ប្រយោជន៍សំខាន់លើការ អភិរក្សប្រឡាយទឹកបុរាណ
ប្រឡាយទឹកបុរាណទាំងពីរខ្សែនេះ បានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែក ក្នុងការងារអភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងជាប្រព័ន្ធរំដោះទឹកជំនន់ ចេញពីតំបន់អង្គរ និងក្រុងសៀមរាប ព្រមទាំងជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋផង។
ប្រឡាយ២ខ្សែនេះ ក៏មានតួនាទីជួយរក្សាទឹកទុក សម្រាប់ពលរដ្ឋក្នុងឃុំ យកទៅស្រោចស្រព ស្រែចម្ការ ដំណាំ និងផ្តល់ផលនេសាទ ព្រមទាំងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។
បច្ចុប្បន្ននេះ មានពលរដ្ឋក្នុងភូមិមួយចំនួន កំពុងទទួលប្រយោជន៍ដោយផ្ទាល់ពីគម្រោងស្ដារប្រឡាយបុរាណ២ខ្សែនេះ ដូចជា ភូមិគោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក។ ជាមួយគ្នានេះ មានពលរដ្ឋនៅភូមិខ្លះទៀត ក៏ទទួលផលដោយប្រយោលពីប្រឡាយបុរាណនេះដែរ ដូចជាភូមិនគរក្រៅ ភូមិគោកបេង ភូមិគោកពោធិ៍ ភូមិរហាល ភូមិពាម និងភូមិតាស្នែ ជាដើម៕ អត្ថបទដោយ៖ cambodia-nation-media