ពិធីប្រកាសបិទកិច្ចប្រតិបត្តិការរួមនៃគម្រោងសុវត្ថិភាពទន្លេមេគង្គ (SMCC) ឆ្នាំ២០២៥

 សង្គម
 ២៣ មីនា ២០២៦
 57
នៅថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទកិច្ចប្រតិបត្តិការរួមនៃគម្រោងសុវត្ថិភាពទន្លេមេគង្គឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីប្រទេសជាសមាជិកចំនួន ៦ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ។ ក្នុងឱកាសនោះ ប្រទេសសមាជិកនីមួយៗបានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលសម្រេចបានក្នុងកំឡុងពេលប្រតិបត្តិការរួម ព្រមទាំងបានពិភាក្សាលើទិសដៅការងារបន្តសម្រាប់ពេលខាងមុខ ។ គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការរួមនេះស្ថិតក្រោមគម្រោងមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាបានដើរតួជាម្ចាស់ផ្ទះ ក្នុងការសម្របសម្រួលកិច្ចការងារដ៏មានសារៈសំខាន់នេះ ។

អត្ថបទដោយ៖ cambodia-nation-media