ពលរដ្ឋភៀសសិក នៃតំបន់បឹងត្រកួន សរុបជាង៨០០គ្រួសារ បានទៅរស់នៅ ជម្រកបណ្ដោះ អាសន្ន ពីរាជរដ្ឋាភិបាល

 សង្គម
 ២៣ មីនា ២០២៦
 44
ប្រជាពលរដ្ឋភៀសសឹក នៃភូមិបន្ទាយមានឫទ្ធិ និងភូមិសាមគ្គី នៃតំបន់បឹងត្រកួន សរុបជាង៨០០គ្រួសារ បានទៅរស់នៅ ជម្រកបណ្ដោះអាសន្ន ដែលរាជរដ្ឋាភិបាលរៀបចំជូន ដើមី្បសម្រួល ការលំបាកពីការរស់នៅក្នុងតង់ ។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តន៏ជន អោយដឹងថា ពលរដ្ឋខាងលើ ក្នុងមួយគ្រួសារ ទទួលបានជម្រកបណ្តោះ អាសន្នមួយខ្នង មានទំហំទទឹង៥ម៉ែត្រ និងបណ្ដោយ៧ម៉ែត្រ នៅលើក្បាលដី ទទឹង២០ម៉ែត្រ និងបណ្ដោយ ៣០ម៉ែត្រ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕

អត្ថបទដោយ៖ cambodia-nation-media