កម្ពុជា-ប្រេស៊ីល ប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ
ក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-ប្រេស៊ីល ព្រមទាំងបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ រួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនៃប្រទេសទាំងពីរផងដែរ៕ អត្ថបទដោយ៖ cambodia-nation-media