ប្រតិមា​ ឬ​បដិមា [ព្រះសិវៈរាំ] ដែល​មាន​រូប​រា​ងធំជាងគេ​នៅ​កម្ពុជា គឺ​​កម្ពស់​៥​ម៉ែត្រ និម្មិតមកទ្រង់ទ្រាយដើមវិញហើយ

 សង្គម
 ១៩ មីនា ២០២៦
 16
ប្រតិមា​ឬ​បដិមា [ព្រះសិវៈរាំ] ដែល​មាន​រូប​រា​ងធំជាងគេ​នៅ​កម្ពុជា គឺ​​កម្ពស់​៥​ម៉ែត្រ មាន​ព្រះសិរ​២ជាន់ ព្រះ​ភក្ត្រ​៥ ព្រះហស្ថ​១០ និងមានអាយុកាលជាង​​១ពាន់ឆ្នាំ មាន​ប្រភព​មក​ពី​ប្រាសាទ​ក្រហម នៅ​តំបន់​ប្រាសាទ​កោះកេរ នាសតវត្សរ៍​ទី​១០​នៃ​គ្រិស្តសករាជ ដែលបានបាក់ខ្ញែកជាងមួយម៉ឺនបំណែកនោះ បាន​ឈរ​ត្រដែត​ឡើង​វិញហើយ បន្ទាប់ពី​បាន​ជួស​ជុល​អស់​រយៈ​ពេលជាង​៥​ឆ្នាំ ដោយ​ក្រុម​អ្នក​ជំនាញ​នៃ​អាជ្ញាធរជាតិ​ព្រះវិហារ និង​សាលា​បារាំង​ចុងបូព៌ា សហការជាមួយ​អភិក្ស​ដ្ឋាន​អង្គរ អាជ្ញាធរជាតិអប្សរា និង​មាន​ការ​គាំទ្រ​ពី​សម្ព័ន្ឋ​ភាព​ការពារ​បេតិកភ័ណ្ឌ (ALIPH)៕

អត្ថបទដោយ៖ cambodia-nation-media