ថ្ងៃនេះក្រសួងការងារបើកវេទិកាការងារនៅខេត្តបាត់ដំបងនិងខេត្តបន្ទាយ មានជ័យ!

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា វេទិកាការងារនេះនឹងរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ ៣២ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំប និងក្នុងបរិវេណសាលាស្រុកអូរជ្រៅ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៤ ខែមីនា។ ចំណែកថ្ងៃទី១៥ វេទិកាការងារនឹងរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង និងនៅក្នុងបរិវេណសាលាស្រុកស្វាយចេក ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕ អត្ថបទដោយ៖ cambodia-nation-media