គណៈប្រតិភូរដ្ឋសភារដ្ឋហុងគ្រី អញ្ជើញទស្សនារមណីយដ្ឋានអង្គរ ដើម្បីរឹតចំណងមិត្តភាព និងស្វែងយល់ពីវប្បធម៌ខ្មែរ

 សង្គម
 ១៤ មីនា ២០២៦
 41
នៅក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរដ្ឋសភា នៃប្រទេសហុងគ្រី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត György Such អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ។ ក្នុងឱកាសទស្សនកិច្ចនោះ ឯកឧត្តមបណ្ឌិតប្រធានប្រតិភូ បានសម្តែងនូវការកោត សរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះក្បាច់រចនាដ៏វិចិត្រ រូបរាងដ៏អស្ចារ្យ និងអាយុកាលដ៏យូរលង់នៃប្រាសាទបុរាណទាំងនេះ ដែលពិតជាសក្តិសមជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិដ៏មានតម្លៃ៕

អត្ថបទដោយ៖ cambodia-nation-media