អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅសម្រាប់ខែមីនា
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង តំណាងខុទ្ទកាល័យឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រធាននាយកដ្ឋាន មន្ទីរពិសោធន៍គ្រឿងញៀន និងមន្ត្រីជំនាញជាច្រើនរូបទៀត។

ក្រៅពីការត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ អង្គប្រជុំក៏បានពិភាក្សាលើការងារសំខាន់ៗផ្សេងៗទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែប្រសើរឡើង។ អត្ថបទដោយ៖ cambodia-nation-media