ប្រមុខការទូតកម្ពុជាធ្វើបច្ចុប្បន្នភាពជូនណូវេលសេឡង់នូវការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ

 សង្គម
 0 ម៉ោងមុន
 18
ការធ្វើបច្ចុប្បន្នភាពនេះ គ្រា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា បានជួបជជែកពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីនូវែលសេឡង់នូវសេចក្តីសោមនស្សរីករាយ ចំពោះទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម នៅប្រទេសនូវែលសេឡង់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។ ទន្ទឹមនេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នូវែលសេឡង់ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ ដល់កម្ពុជាលើការងារបោសសម្អាតមីន និងការបន្តផ្តល់អាហារូបករណ៍ដល់កម្ពុជា។ ក្នុងន័យនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំកម្ពុជា-នូវែលសេឡង់ តែងតែឆ្លៀតឱកាសជួបពិភាក្សាគ្នា៕

អត្ថបទដោយ៖ cambodia-nation-media