ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធឡើងនៅខេត្តព្រៃវែងរយៈពេល ៤ថ្ងៃ

 សង្គម
 1 ថ្ងៃមុន
 57
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៦នេះ នឹងត្រូវប្រព្រឹត្តទៅនៅក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល៤ថ្ងៃ គឺចាប់ ពីថ្ងៃ១-២-៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី[២-៣-៤] ខែឧសភា ឆ្នាំ២០២៦ ជាថ្ងៃប្រារព្ធហោមពិធី និង ពិធីតាមរោងមណ្ឌល ជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃអង្គារ៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។ នេះបើតាមផែនការណែនាំស្តីពីការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ៕

អត្ថបទដោយ៖ cambodia-nation-media