ក្រសួងព្រមានចុះឆែកតាមស្ថានីយ៍ប្រេងឥន្ធនៈ ខណៈមានជិត ២០០០ស្ថានីយ៍បិទទ្វារ ក្រោមលេស អស់ស្តុកផ្គត់ផ្គង់
ក្រសួងនឹងចុះត្រួត ពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានបិទអាជីវកម្ម ក្រោយហេតុផលស្តុក ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការអាជីវកម្ម។
ការដាក់មន្ត្រីជំនាញចុះពិនិត្យនេះ បន្ទាប់ពីមានស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈ ជិត២.០០០ កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។
តែបើតាមការអង្កេត ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង៕ អត្ថបទដោយ៖ cambodia-nation-media