រាជរដ្ឋាភិបាល ឧបត្ថម្ភថវិកាជូនមន្ដ្រីរាជការបន្ថែម៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងបើកជាមួយប្រាក់បៀវត្សខែមេសា


ក្រសួងមុខងារសាធារណៈ បានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឲ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៦ ឲ្យបានក្នុងសប្ដាហ៍ទី១នៃខែឧសភា និងលើកទី២ ឲ្យបានក្នុងសប្ដាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ អត្ថបទដោយ៖ cambodia-nation-media