កម្ពុជា-សិង្ហបុរី បង្ហាញការពេញចិត្ដចំពោះកិច្ចសហការជិតស្និទ្ធ លើវិស័យ​ការពារជាតិ​និងសន្ដិសុខ

 សង្គម
 1 ថ្ងៃមុន
 44
កម្ពុជានិងសិង្ហបុរី បានបង្ហាញពីការពេញចិត្ដ ចំពោះកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ទៅលើវិស័យការពារជាតិនិងសន្ដិសុខ ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ដ្រីការបរទេសកម្ពុជាទៅកាន់សិង្ហបុរីពីថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសកម្ពុជាបានជួបជាមួយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ដ្រីសិង្ហបុរីផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media