ក្រសួងអប់រំសង់លេណដ្ឋានរឹងមាំសម្រាប់សិស្សជាយដែន

 សង្គម
 2 ថ្ងៃមុន
 57
ក្រសួងអប់រំ យុវជន និងកីឡា កំពុងសាងសង់អគារសិក្សា និងលេណដ្ឋាន នៅសាលាបឋមសិក្សា គីរីវ័ន្ដសែនជ័យ។ អគារថ្មីនេះ មានបន្ទប់ ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុន្នី ជាភរិយា។ លេណដ្ឋានចំនួន១ ទទួលបានការឧបត្ថម្ភ ថវិកាសាងសង់ដោយ មូលនិធិសាមគ្គី ក្រសួងអប់រំ យុវជន និងកីឡា។ សាលាបឋមសិក្សា គីរីវ័ន្ដសែនជ័យ មានទីតាំងស្ថិតនៅ ភូមិគិរីវ័ន្ដ ឃុំកូនគ្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ៕

អត្ថបទដោយ៖ cambodia-nation-media