សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេស ចំនួន៧៧នាក់ ពាក់ព័ន្ធករណី Scam Online

 សង្គម
 ១០ មីនា ២០២៦
 29
នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក មីន កុម្ភៈអភិបាលរងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី Scam Online និងជនបរទេសដែលស្នាក់នៅខុសច្បាប់ នៅលើទីតាំងបុរីស៊ីឡុងប៊េ ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ លទ្ធផលនៃប្រតិបត្តិការខាងលើនេះគឺបានឃាត់ខ្លួនជនបរទេស ចំនួន ៧៧នាក់ -កុំព្យូទ័រ៧៧គ្រឿង និងទូរស័ព្ទមួយចំនួនទៀត។ បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី៕

អត្ថបទដោយ៖ cambodia-nation-media