តើហេតុអ្វី បានជាប្រេងម៉ាស៊ូតថ្លៃជាងប្រេងសាំង ក្នុងពេលមានវិបត្តិ?

 សង្គម
 4 ថ្ងៃមុន
 64
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈដែលលក់រាយនៅតាមស្ថានីយក្នុងប្រទេសកម្ពុជាគឺ ប្រេងសាំង ធម្មតាលក់៤,៤០០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ៥,១៥០រៀល/មួយលីត្រ។ តម្លៃនេះលក់ក្នុងន្លោះពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៦។ ជាការសង្កេតឃើញថា តម្លៃប្រេងម៉ាស៊ូតគឺខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ ហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងក្នុងពេលមានវិបត្តិ? លោក ច័ន្ទ សុផល អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ថា មកពីតម្រូវការម៉ាស៊ូតពិបាកកាត់បន្ថយ ខណៈតម្រូវការសាំងអាចកាត់បន្ថយបាន។

អត្ថបទដោយ៖ cambodia-nation-media