គ.ជ.ប ប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ដើម្បីរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសង្គម។


ក្នុងឱកាសនោះឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់មន្ត្រីស្រ្តី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចសមិទ្ធផលជាច្រើនសម្រាប់ គ.ជ.ប ជាពិសេសលើការងាររៀបចំ ចាត់ចែង និងគ្រប់គ្រងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនានាស្របតាមច្បាប់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាព ដែលផ្តល់បរិយាកាសសុវត្ថិភាព គ្មានអំពើហិង្សា និងផ្តល់កាលានុវត្តភាពពេញលេញដល់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត។ អត្ថបទដោយ៖ cambodia-nation-media