ឥទ្ធិពលគំរាមកំហែងនៃបទឧក្រិដ្ឋគ្រឿងញៀន មិនត្រឹមតែ មិនមានសញ្ញាថមថយប៉ុណ្ណោះទេ គឺថែមទាំងបន្តរីករាលដាលកាន់តែធំ កាន់តែគ្រោះថ្នាក់



[ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវជាសកល និងការសន្និដ្ឋានវាយតម្លៃលើលទ្ធផលនៃកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន បានឆ្លុះបញ្ចាំងឃើញថា ឥទ្ធិពលគំរាមកំហែងនៃបទឧក្រិដ្ឋគ្រឿងញៀន មិនត្រឹមតែ មិនមានសញ្ញាថមថយប៉ុណ្ណោះទេ គឺថែមទាំងបន្តរីករាលដាលកាន់តែធំ កាន់តែគ្រោះថ្នាក់ ពិបាកទប់ទល់ ដែលក្នុងនោះ ពួកឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ បានផ្លាស់ប្តូរវិធីសាស្ត្រថ្មីៗ ក្នុងការពង្រឹងបណ្តាញទំនាក់ទំនង ធ្វើសកម្មភាពប្រទាក់ក្រឡា ដើម្បីផលិត កែច្នៃ ដឹកជញ្ជូន ជួញដូរកាន់តែសកម្ម ជាពិសេសការផ្លាស់ប្តូរវិធីសាស្ត្រ ក្នុងការផលិត កែច្នៃសារធាតុញៀនប្រភេទថ្មីៗបន្ថែមទៀត ដោយប្រើប្រាស់សារធាតុគីមីផ្សំ សំយោគតាមបែប បច្ចេកវិទ្យាទំនើប ដែលបានបង្កើតនូវស្ថានភាពប្រឈម ប្រកបដោយហានិភ័យកាន់តែខ្លាំង និងកំពុងតែធ្វើឱ្យ សហគមន៍អន្តរជាតិចាប់អារម្មណ៍ និងខិតខំខ្នះខ្នែងប្រមូលផ្តុំនូវយុទ្ធសាស្ត្រ ដើម្បីរួមគ្នាដោះស្រាយវិញ្ញាសា ដ៏គ្រោះថ្នាក់នេះ សំដៅរក្សាស្ថិរភាពសន្តិសុខ សុវត្ថិភាព សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍសង្គមជាសកល]៕ អត្ថបទដោយ៖ cambodia-nation-media