ពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១

 សង្គម
 1 ថ្ងៃមុន
 44
លេខាធិការដ្ឋាននៃយុទ្ធនាការផ្សព្វផ្សាយ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១ បានរៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១ នាព្រឹកថ្ងៃ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ពិធីនេះ បានធ្វើឡើងក្រោមសហអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន [អ.ជ.ប.គ.ញ] និង ជាប្រធានគណៈបញ្ជាការយុទ្ធនាការ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការ។ បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និងជាអនុប្រធាន អចិន្ត្រៃយ៍លេខាធិកាដ្ឋាន នៃយុទ្ធនាការ បានលើកឡើងថា ផែនការនេះ មានរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ក្នុងគោលដៅ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃគ្រឿងញៀន ព្រមទាំងកសាង សង្គមដែលមានសុខុមាលភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងការពារកិត្តិយស កិត្យានុភាពជាតិ ដោយបានកំណត់នូវគោលការណ៍ និងវិធានការសំខាន់ៗមួយចំនួនទៀត៕

អត្ថបទដោយ៖ cambodia-nation-media