ឧបនាយករដ្ឋមន្ត្រី នេត សាវឿន÷ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ត្រូវបោសសម្អាតបញ្ហា [Scam Online]ឱ្យអស់ត្រឹមខែមិនានេះ

 សង្គម
 2 ថ្ងៃមុន
 10
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយក​រដ្ឋម​ន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន [អ.ជ.ប.គ.ញ] បានថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សា ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិស ដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១នេះ នាព្រឹកថ្ងៃទី០៥ខែមិនានេះ។ បើតាមឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន  ការបង្ក្រាបបទល្មើសជាអទិភាពក្នុងចំណោមបញ្ហាស្នូលរបស់រាជរដ្ឋាភិបាល  គឺយើងកំពុងតែប្រយុទ្ធយ៉ាងមុតស្រួច អំពីស្កេមអនឡាញ (Scam Online) ហើយបញ្ហានេះ ឯកឧត្តមផ្ទាល់ និងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ កំពុងតែដឹកនាំយ៉ាងម៉ឺងម៉ាត់ ទៅលើស្ថាប័នជំនាញរបស់ថ្នាក់ជាតិ ជាមួយនិង ឯកឧត្តម លោកជំទាវ ដឹកនាំរាជធានី-ខេត្ត កំពុងតែប្រយុទ្ធប្រឆាំង ហើយជា​មោទនភាព យើងធ្វើបានច្រើន ខណះការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ត្រូវបោសសម្អាតឱ្យអស់ [Scam Online]នេះ ឲ្យបញ្ចប់អស់ត្រឹមខែមីនានេះ៕

អត្ថបទដោយ៖ cambodia-nation-media