ក្រុមហ៊ុន Sauber Partners Co., Ltd. ប្រកាសបើកទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនបន្ថែមទៀ៎ នៅខណ្ឌសែនសុខ

 សង្គម
 ០៣ មីនា ២០២៦
 22
ក្រុមហ៊ុន Sauber Partners Co., Ltd. មានមោទនភាពក្នុងការប្រកាសពីពិធីបើកសម្ពោធដ៏អធិកអធមនៃទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅភ្នំពេញ ខណ្ឌសែនសុខ កាលពីចុងខែកុម្ភះកន្លងមក។ពិធីផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2026 ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរនៃការច្នៃប្រឌិត និងការរីកចម្រើនរបស់ក្រុមហ៊ុន។ សេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិនៅក្នុងសុន្ទរកថាមួយទៅកាន់ភ្ញៀវកិត្តិយស ដៃគូ និងសហគមន៍ក្នុងតំបន់ លោក Tino Tep នាយកប្រតិបត្តិក្រុមហ៊ុន Sauber បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះការបើកនូវទំព័រជាប្រវត្តិសាស្រ្តនេះ។លោក Tino បានមានប្រសាសន៍ថា “ថ្ងៃនេះគឺជាឱកាសដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ក្រុមហ៊ុនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍ដែលយើងបម្រើសេវាកម្មផងដែរ។ អគារថ្មីនេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព និរន្តរភាព និងការបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់ការរីកចម្រើន”។ “យើងមានការរំភើបរីករាយក្នុងការស្វាគមន៍ដៃគូ និងអ្នកជិតខាងរបស់យើង ខណៈពេលដែលយើងកសាងសម្រាប់អនាគតមួយនេះ”។ អំពីពិធីបើកសម្ពោធដ៏អធិកអធមពិធីបើកសម្ពោធដ៏អធិកអធមនឹងមានពិធីកាត់ខ្សែបូរ ដំណើរទស្សនកិច្ចដែលមានមគ្គុទ្ទេសក៍នៃអគារថ្មី និងការតាំងពិព័រណ៍នៃការច្នៃប្រឌិតថ្មីៗបំផុតរបស់ Sauber។ អ្នកចូលរួមនឹងមានឱកាសជួបជាមួយក្រុមថ្នាក់ដឹកនាំ ភ្ជាប់ទំនាក់ទំនងជាមួយដៃគូឧស្សាហកម្ម និងស្វែងយល់បន្ថែមអំពីបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់អនាគត។ អំពីក្រុមហ៊ុន Sauber Partners Co., Ltd.Sauber គឺជាក្រុមហ៊ុនអន្តរជាតិមួយដែលមានភាគហ៊ុនក្នុងស្រុក និងបរទេស។ ក្រុមហ៊ុននេះត្រូវបានបើកជាផ្លូវការនៅចុងឆ្នាំ 2019។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានមានប្រតិបត្តិការជាបួនផ្នែក ដូចជាផ្នែកពាណិជ្ចកម្មដោយដល់ផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជនទូទាំងប្រទេស ផ្នែកសេវាកម្មរថយន្ត និងការថែទាំរថយន្ត ផ្នែកបដិសណ្ឋារកិច្ចដែលមានផ្តល់សេវាកម្មដល់ប្រជាជនក្នុងតំបន់ និងអ្នកជិតខាង នូវកាហ្វេនិងភេសជ្ជះជាច្រើន ព្រមទាំងម្ហូបអាហាររបៀបលោកខាងលិច និងចុងក្រោយគឺស្ថានីយសាកថ្មរថយន្ត EV ទាំងអស់របស់ Sauber Power ដែលឆ្លើយតបនឹងការរីកចំរើននៃតំរូវការនាពេលបច្ចុប្បន្ននិងអនាគត។ ។ ជាមួយនឹងការបើកទីស្នាក់ការកណ្តាលថ្មីរបស់យើង យើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវឌ្ឍនភាព ការវិនិយោគលើទេព កោសល្យក្នុងស្រុក និងការគាំទ្រសហគមន៍លើសេវាកម្ម និង ផលិតផលរបស់យើង៕

អត្ថបទដោយ៖ cambodia-nation-media