ជប៉ុន​ ផ្តល់​គ្រឿងចក្រ​កម្ទេច​មីន​ថ្មីទំនើ​ប​ ដើ​ម្បី​​បោសសម្អាត​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ នៅ​កម្ពុជា

 សង្គម
 0 ម៉ោងមុន
 14
អង្គភាពCMAC បានស្វាគមន៍សមាជិកថ្មីដែលជាប្រភេទគ្រឿងចក្រកម្ទេចមីនថ្មីទំនេីប​ ដែលទើបបានមកដល់ព្រះរាជាណាចក្រកម្ពុជា​ ដេីម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាម។ នេះជាសម្ភារបច្ចេកទេសដេីម្បីពង្រឹងសន្តិភាពមនុស្សជាតិពិតៗ។ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទKOMATSUនេះ​ មានទម្ងន់ជាង៤០តោន​ ត្រូវបានប្រេីប្រាស់និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជារវាងអង្គភាពCMACនិងក្រុមហ៊ុន KOMATSUនៅចុងទសវត្សឆ្នាំ១៩៩៨​ និងបានដាក់ឱ្យដំណេីការក្នុងអង្គភាពCMAC តាំងពីកំឡុងឆ្នាំ២០០៥មកម្លេះ។ សូមអរគុណជាថ្មីចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះ​ជូនរាជរដ្ឋាភិបាលកម្ពុជា​ ដេីម្បីគាំទ្រអង្គភាពCMAC ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា​ ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន​  ប្រយោជន៍ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាននិងប្រេីប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡេីងវិញ​ ប្រកបដោយសុខសុវត្ថិភាពនិងកសាងជីវិតដោយសន្តិភាព។

អត្ថបទដោយ៖ cambodia-nation-media