ប្រធានក្រុមប្រឹក្សាអឺរ៉ុអំពាវនាវឱ្យកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ដោយស្មោះត្រង់

ប្រទេសថៃ។ ក្នុងជំនួបនោះសហភាពអឺរ៉ុប បាន ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងអំពាវនាវឱ្យកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់នេះដោយស្មោះត្រង់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលជំនួប ផ្សព្វផ្សាយដោយទំព័ហ្វេសប៊ុកផ្លូវការរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ នេះ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ជាថ្មីនូវមហិច្ឆតារួម សម្រាប់ទំនាក់ទំនងសហភាពអឺរ៉ុប-អាស៊ានឱ្យកាន់តែរឹងមាំ និងសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ រួមទាំងបូរណភាពទឹកដីផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មាន៖«សហភាពអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់កម្ពុជាចំពោះអ៊ុយក្រែន រួមទាំងនៅក្នុងអង្គការសហប្រជាជាតិ។» អត្ថបទដោយ៖ cambodia-nation-media