អាជ្ញាធរមីន÷ ការបោសសម្អាតមីនមិនត្រឹមតែជាការស្តារជីវភាពរស់នៅរបស់ពលរដ្ឋទេ ប៉ុន្តែក៏ជាការការពារសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋផងដែរ

 សង្គម
 ២៦ កុម្ភៈ ២០២៦
 43
នេះបើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាង សម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីជន ភៀសសឹកនិងសហគមន៍មានសុវត្ថិភាព” នៅពហុកិឡដ្ឋានខេត្តពោធិ៍សាត់។ បើតាមឯកឧត្តម បណ្ឌិត លី ធុជ  ការ បោស សម្អាតមីន មានន័យថាការស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ហើយការស្តារជីវភាពរស់នៅ មាន ន័យថាការការពារសេចក្តីថ្លៃថ្នូរ មានន័យថា សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ ប៉ុន្តែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ន និងគាំទ្រដល់ការរស់នៅ និងការចូលរួមពេញលេញក្នុងសង្គមរបស់ជនរង គ្រោះ៕

អត្ថបទដោយ៖ cambodia-nation-media