នាយករដ្ឋមន្ត្រីស្តីទី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អញ្ចើញបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

 សង្គម
 0 ម៉ោងមុន
 5
បន្ទាប់ពីបានដំណើរការ កាលពីថ្ងៃ ទី២៤ ខែខែកុម្ភៈ ឆ្នាំ២០២៦ សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និង ទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានបិទបញ្ចប់ជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែខែកុម្ភៈនេះ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណា ចក្រកម្ពុជា។ ឯកឧត្តម  ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានថ្លែងរំលេចសង្ខេប ពីសមិទ្ធផលសំខាន់ៗ ដល់ទៅ៩ចំណុច ដែលជាលទ្ធផល ក្នុងឆ្នាំកន្លងមក ក៏ដូចជាទិសដៅ ត្រូវអនុវត្តបន្ត សំរាប់ឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។ សមិទ្ធិផលទាំង៩ចំណុច រួមមាន÷ សេវាសុខុមាលភាពមនុស្សចាស់ អតីតយុទ្ធជន និងនិវត្តជន ត្រូវបានយកចិត្តទុកដាក់និងពង្រឹង។ សេវាកិច្ចការពារកុមារ. ការងារកិច្ចការគ្រួសារ .កម្មវិធីបន្សាបព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបានអនុវត្ត។ សេវាគាំពារជនរងគ្រោះ ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់។ សេវាសុខុមាលភាព ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់។ ការងារជួយគ្រួសារភៀសសឹក បានយកចិត្តទុកដាក់ និងចាត់ទុក ជាការងារអាទិភាពចំពោះ មុខ ដែលត្រូវដោះ ស្រាយបន្ទាន់ ដើម្បីជួយសម្រាលទុក្ខលំបាក, ការងារជួយគ្រួសារភៀសសិក, បន្តជួយគាំទ្រជីវភាពគ្រួសារគោលដៅ និងផ្ដល់ឱកាសឱ្យពួកគាត់ អាចស្ថិតលើគន្លងនៃការចាកចេញ ពីភាពក្រីក្រ  , រាជរដ្ឋា ភិបាលបានដាក់ចេញ នូវកម្មវិធីជំនួយសង្គមមួយចំនួន និងរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន បានដំណើរការយ៉ាងសកម្ម និងយកចិត្តទុកដាក់៕

អត្ថបទដោយ៖ cambodia-nation-media