គំនូរសិល្បៈដើម្បីសន្តិភាព លេចចេញជារូបរាងបណ្តើរៗហើយ នៅមុខវត្តបទុមវតី

 សង្គម
 0 ម៉ោងមុន
 9
គំនូរសិល្បៈដើម្បីសន្តិភាព បានលេចចេញជារូបរាងបណ្តើរៗហើយ នៅបរិវេណមុខវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានទំហំធំជាងគំនូរ នៅខេត្តសៀមរាប ដោយ ផ្ទាំងគំនូរនេះ មានទំហំ៥ម៉ែត្រ គុណនឹង៣៥ម៉ែត្រ និងបានចាប់ផ្តើមគូរកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ តាមការឱ្យដឹងពីក្រុមការងារ ក្រោយបញ្ចប់ការគូរនៅដើមខែមីនា ខាងមុខនេះ គំនូរសន្តិភាពនេះ នឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនេះ គឺដើម្បីបង្ហាញការពិតអំពីទុក្ខវេទនារបស់ជនសុីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌរបស់កម្ពុជា បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមក៕

អត្ថបទដោយ៖ cambodia-nation-media