ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន កោតសរសើរការដឹកនាំរបស់រដ្ឋបាលខេត្តកំពង់ចាម និងអភិបាលក្រុង-ស្រុកទាំង១០ ក្នុងការបម្រើប្រជាពលរដ្ឋ

 សង្គម
 1 ថ្ងៃមុន
 23
កំពង់ចាម)៖ ថ្លែងក្នុងពិធីសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចិន្តា អភិបាលខេត្តកំពង់ចាម។ ​ការកោតសរសើរនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា រដ្ឋបាលខេត្តបានជំរុញការអភិវឌ្ឍយ៉ាងសកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ​ ឯកឧត្តមបានកោតសរសើររបាយការណ៍របស់អភិបាលក្រុងកំពង់ចាម និងអភិបាលស្រុកព្រៃឈរ ដែលបានបង្ហាញឆន្ទៈមោះមុតក្នុងការអភិវឌ្ឍ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងការយកចិត្តទុកដាក់ខ្ពស់លើជីវភាពកសិករ។ ​ ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងអនុប្រធានក្រុមការងារមូលដ្ឋានក្រុង-ស្រុកទាំងអស់ក្នុងខេត្តកំពង់ចាម ដែលបានលះបង់ និងខិតខំពេញមួយឆ្នាំ រហូតសម្រេចបានលទ្ធផលផ្លែផ្កាដូចដែលយើងឃើញក្នុងអង្គសន្និបាតថ្ងៃនេះ»។ ​ អង្គសន្និបាតបានឯកភាពបន្តពង្រឹងការរក្សាសណ្តាប់ធ្នាប់សាធារណៈ ការលុបបំបាត់ក្មេងទំនើង និងការកសាងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ សាលារៀន) ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍យូរអង្វែង។

អត្ថបទដោយ៖ cambodia-nation-media