ក្រសួងបរិស្ថានស្នើឱ្យអ្នកទេសចរណ៍មកកម្សាន្តឱ្យបានច្រើន ថែមទៀតនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរក្សាបានសម្រស់ដ៏ស្រស់ស្អាត
សំរាម ធ្លាក់ចូលទៅក្នុងទឹកសមុទ្រទៀតទេ ដោយសារ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន រួមជាមួយអាជីវករ និងអ្នកទេសចរណ៍ បានចូលរួមប្រមូលទុកដាក់សំរាម សម្អាតអនាម័យ តាមឆ្នេរសមុទ្រ តាមផ្លូវ ក្នុងក្រុងព្រះសីហនុនិងក្រុងកំពង់សោម រយៈពេល២ថ្ងៃកន្លងមកនេះ បានល្អស្អាតឡើងវិញ បន្ទាប់ពីមានសំរាមហូរធ្លាក់ទៅសមុទ្រ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋភាគច្រើន ដែលបានប្រកាន់ខ្ជាប់នូវភាពស្អាត និងស្នើសុំបន្តចូលរួមជំរុញសកម្មភាព យុទ្ធនាការនានា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ធ្វើការរើសសំរាម សម្អាតបរិស្ថាន ធ្វើការទុកដាក់ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលសម្អាត បញ្ឈប់ការបោះចោលសំរាមតាមទីសាធារណៈ តាមដងផ្លូវ អូរប្រឡាយ និងចូលរួមសម្អាតតាមមូលដ្ឋាន តាមផ្ទះ តាមអាគារ តាមមន្ទីរ អង្គភាព រដ្ឋនិងឯកជនឱ្យបានស្អាត ដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត និងបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទដោយ៖ cambodia-nation-media