សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបង្កើតឡើងដើម្បីលើកតម្លៃ គុណធម៌ដឹងស្នាដៃនិងវីរភាព របស់អតីតយុទ្ធជនជំនាន់មុន
សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាស្ថាបិន និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជន នៅក្នុងឱកាស អញ្ចើញជាអធិបតីភាពខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាព គណកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យ ចំនួន ៣២[ក្រសួង'ស្ថាប័ន] ហើយដែលពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២៦ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ។
បើតាមប្រសាសន៍ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី សម្ដេចតេជោ ហ៊ុន សែន លោកបានគិតឃើញ មិនឱ្យរងារ ឬក៏បោះបង់ចោល នូវទាំងអតីតយុទ្ធជន
និង អតីតនិវត្តជនឡើយ ដោយសម្តេច បានបង្កើយឱ្យមានជាអង្គការចាត់តាំងមួយ ឱ្យមានជាស្ថាប័នគ្រឹះមួយ ដើម្បីគិតគូរ ដល់អតីតយុទ្ធជននិងនិវត្តជន ហើយ ការគិតគូរនេះ គឺអំពីគុណតម្លៃ កិត្តិយស គុណបំណាច់អតីតយុទ្ធជន និងនិវត្តជន របស់យើង។
យើងឯកភាពគ្នាថា យើងបានក្លាយទៅជាគ្រួសារធំមួយ គឺគ្រួសារអតីតយុទ្ធជនផង និងគ្រួសារអតីតនិវត្តជនផង។ នេះជារឿងមួយ ហើយចំណុចនេះ ឯកឧត្តមសន្តបណ្ឌិត
នេតសាវឿន នាយករដ្ឋមន្ត្រីស្តីទី ជម្រាបថា នេះភាសាខ្មែរយើងហៅថា ដឹងគុណ ដឹងស្រែ ដឹងជំនាន់មុន ដឹងជំនាន់ក្រោយ។ ព្រោះសម្ដេចតេជោ តែងតែមានប្រសាសន៍ថា អ្នកហូបផ្លែឈើ ត្រូវនឹកដល់អ្នកដាំ។ នេះជារឿងមួយដ៏មានគុណបំណាច់ ជាគុណប្រយោជន៍ ជាអរិយធម៌ ជាគុណធម៌ របស់សង្គមជាតិយើង។
នេះគឺជាស្មារតីផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនហើយបំណងមានតែមួយគត់ គឺលើកតម្កើង លើកតម្លៃ គុណធម៌ ដឹងស្នាដៃ និងវីរភាពរបស់អតីតជំនាន់មុន ដែលយើងត្រូវបន្តវេនបន្តបន្ទាប់ទៀត។
បើតាមប្រសាសន៍ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងគ្រួសារមួយ បើគ្មានគុណតម្លៃ គ្មានការគោរពចាស់ទុំ វាមិនអាចក្លាយជាគ្រួសារដ៏ល្អនោះទេ។ នេះជារឿងមួយដ៏ធំធេង ដែលយើងទាំងអស់គ្នា ត្រូវគោរព និងទំនុកបម្រុង។ ហើយការគោរព និងការទំនុកបម្រុង ស្របតាមស្មារតីរបស់សម្ដេចតេជោនេះ ប្រហែលជាប្រទេសផ្សេងៗ ជួនកាលគិតមិនឃើញ ប៉ុន្តែកម្ពុជា ពិសេសសម្តេចតេជោ គឺលោកបានគិតគូ ដ៏លើសលប់តាមរយះការឧបត្ថម្ភគាំទ្រ ខាងស្មារតីនិងសម្ភារះ។
សូមជំរាបថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺជាស្ថាបនិកដែលបានផ្តួចផ្តើមបង្កើត និងធ្វើជាប្រធានដឹកនាំផ្ទាល់ចំពោះសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីលើស្ទួយជីវភាពបង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីលើកកំពស់តួនាទីនិងតំលៃរបស់អតីតយុទ្ធជន និងនិវត្តន៍ជន ឲ្យសក្កិសមទៅនឹងគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិនិងប្រជាជនកម្ពុជា៕ អត្ថបទដោយ៖ cambodia-nation-media