ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញប្រកាសសមាសភាព គណកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យ ចំនួន៣២[ក្រសួងស្ថាប័ន]

 សង្គម
 ២០ កុម្ភៈ ២០២៦
 59
ពិធីនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៦ នាវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជន។ បើតាម ឯកឧត្តមនាយឧត្តមសេនីយ កិត្តិសង្គហបណ្ឌិត  គន់ គីមទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ [អនក] បានចាត់ទុកពិធីនេះ គឺជាការបង្ហាញ ពីការយកចិត្ត ទុកដាក់ខ្ពស់ចំពោះរចនាសម្ព័ន្ធដឹកនាំ របស់សមាគម ដើម្បីបម្រើផលប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជននៅកម្ពុជា តាមរយះក្រសួងស្ថាប័នចំនួន៣២ ហើយដែលមកដល់ ពេលនេះមានសមាជិកជាង៦ម៉ឺននាក់៕

អត្ថបទដោយ៖ cambodia-nation-media