ជប៉ុនផ្តល់ជំនួយជាង ៣២ ម៉ឺនដុល្លារ ដើម្បីពង្រឹង និងពង្រីកសេវាវះកាត់ក្នុងខេត្តក្រចេះ

 សង្គម
 7 ថ្ងៃមុន
 25
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដែលមានតម្លៃប្រមាណ ៣២ ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR),។ ថវិកាជំនួយនេះ នឹងត្រូវយកទៅអនុវត្តគម្រោង «ពង្រឹង និងពង្រីកការថែទាំវះកាត់នៅក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា» ដោយផ្ដោតសំខាន់លើខេត្តក្រចេះ,។គោលបំណងចម្បងនៃគម្រោងនេះរួមមាន៖ • ពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រតាមសហគមន៍ ដើម្បីឱ្យប្រជាជនទទួលបានការថែទាំវះកាត់សមស្រប។ • លើកកម្ពស់ជំនាញវិនិច្ឆ័យជំងឺ ដល់គ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យបង្អែកស្រុក។ • បង្កើនសមត្ថភាពឆ្លើយតបរបស់បុគ្គលិកសុខាភិបាល និងពង្រឹងកិច្ចសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបង្កើតប្រព័ន្ធពិគ្រោះជំងឺឱ្យបានឆាប់រហ័ស។ គួររំលឹកផងដែរថា តាមរយៈកម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ឬហៅថា “អុិនរ៉ាន” ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០០២ មក សុា្ថនទូតជប៉ុនបានផ្តល់ជំនួយដល់កម្ពុជាលើសពី ១៦០ គម្រោង រួចមកហើយ។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវក្តីសង្ឃឹមថា គម្រោងថ្មីនេះនឹងដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។  

អត្ថបទដោយ៖ cambodia-nation-media